អ្នកឧកញ៉ា គិត ម៉េង អញ្ជើញទៅដើរកម្សាន្តនៅផ្លូវថ្មើរជើងWalk Street និងទស្សនាការប្រគំតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹក រៀបចំដោយសមាគមសិល្បករខ្មែរ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា លី ហុង និងឧកញ៉ា ថៃ ស៊ាង បានអញ្ជើញចូលរួមទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹក ដោយមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីល្បីៗ ដែលបានរៀបចំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។
កម្មវិធីតន្ត្រីសប្បុរសធម៌ដែលរៀបចំដោយសមាគមសិល្បករខ្មែរនេះ មានដូចជា ការគោរពទង់ជាតិនៃព្រះរាជាណចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, សិល្បករទាំងអស់គោរពនូវមរតកមនុស្សរស់ ដែលបានលះបង់កម្លាំងកាយចិត្តស្ទើរមួយជីវិត ដើម្បីសិល្បៈរបាំបុរាណខ្មែរ, ច្រៀងចំរៀងឱទង់ជាតិខ្មែរ, ការបង្ហាញជូនចម្រៀងចំនួន ២បទ បកស្រាយដោយអ្នកនាង ចំរើន ចរិយា, ការបង្ហាញជូនចម្រៀងចំនួន ២បទ បកស្រាយដោយលោក ស៊ឹម ថៃណា, ការបង្ហាញជូនចម្រៀងចំនួន ២បទ បកស្រាយដោយក្រុមកញ្ញា ខេ លី និងព្រមទាំងការបង្ហាញជូនចម្រៀងចំនួន ២បទ បកស្រាយដោយលោក សួ វិចិត្រ។
កម្មវិធីតន្ត្រីសប្បុរសធម៌ដែលរៀបចំដោយសមាគមសិល្បករខ្មែរនេះ មានដូចជា ការគោរពទង់ជាតិនៃព្រះរាជាណចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, សិល្បករទាំងអស់គោរពនូវមរតកមនុស្សរស់ ដែលបានលះបង់កម្លាំងកាយចិត្តស្ទើរមួយជីវិត ដើម្បីសិល្បៈរបាំបុរាណខ្មែរ, ការបង្ហាញជូនចម្រៀងសម័យ បុរាណ, ការសម្តែងនូវល្ខោនពោលស្រី ដោយលោកយាយអាយុ ៩៣ឆ្នាំ, ល្ខោនបាសាក់ដកស្រង់ចេញពីរឿងនាងកែវមុន្នីរតនា ធិតាមុខសេះ ដែលរួមសម្តែងដោយសិល្បករបុរាណ និងសម័យ, ការសម្តែងរឿងខ្លីបែបកំប្លែងពីក្រុមលោក ពូ ណុយ និងច្រៀងរួមគ្នាបទ We are the World ផងដែរ។
សូមបញ្ជាក់ថា នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ តាមរយៈកម្មវិធីតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹករបស់សមាគមសិល្បករខ្មែរ រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី៤-៥ តុលា ២០២៥ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ឆាកតន្ត្រីរបស់សមាគម ក៏បានចូលថវិកាផ្ទាល់ខ្លួនជាមួយមូលនិធីតន្ត្រីសប្បុរសធម៌នេះ ដើម្បីជួយទ្រទ្រង់ជនភៀសសឹក និងដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខនៅតាមព្រំដែនផងដែរ៕
អត្ថបទ៖ លោក ចេង ឆហួត រូបភាព៖ លោក អ៊ុន ផាណាត , លោក លឹម មុនី និងលោក អេង សុគុណ













