ព័ត៌មានជាតិ

គម្រោង​បោសសម្អាត​មីន​​ក្នុង​ទំហំ​ផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ មិន​ជាប់​ ឬមិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ​ ហើយ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​

image

ភ្នំពេញ៖ អាជ្ញាធរ​មីន​កម្ពុជាបានឱ្យដឹងថា​ ថ្មីៗ​នេះ​គម្រោងបោសសម្អាតមីន​ ដែលអាជ្ញាធរមីន​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់ជូន​កងទ័ព​ជើង​គោក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​អង្គភាព​ស៊ីម៉ាក់ កាល​ពី​ថ្ងៃទី​២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​ទំហំ​ផ្ទៃដីមានមីនចំនួនជាង ៤១គីឡូម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ និងស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ។

គម្រោង​បោសសម្អាត​មីននេះ​ រាជរដ្ឋាភិបាល​មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ហើយមិនពាក់ព័ន្ធសោះឡើយ​នឹង​សំណូម​ពរ​របស់​ភាគី​ថៃ​ ​និងតំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-ថៃ​ ទេ។

អាជ្ញាធរ​មីន​កម្ពុជា បានបញ្ជាក់ថា គម្រោង​បោសសម្អាត​មីន​នេះ​​ គាំទ្រ​ដល់​គោលបំណង​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព​​ ផ្តល់​ក្តី​សង្ឃឹម​ ការកសាង​ឡើង​វិញ​នូវ​សហគមន៍ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាជន​កម្ពុជា​ ននិងដើននិងដើននិងដើម្បីអនាគតមួយកាន់តែប្រសើឡើ​ប្រជាជន​កម្ពុជា​យើង​៕