ព័ត៌មានអន្តរជាតិ

ភ្លើងឆេះឃ្លាំងឈើក្នុងខេត្តណាន ភាគខាងជើងប្រទេសថៃ បង្កការខូចខាតជាច្រើន

image


ថៃឡង់ដ៍៖ ហេតុការណ៍អគ្គីភ័យមួយករណី បានឆាបឆេះឃ្លាំងស្តុកឈើមួយកន្លែងក្នុងខេត្តណាន ភាគខាងជើងប្រទេសថៃ កាលពីម៉ោង ១៩៖៣៩នាទីយប់ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ ២០២៥ ។

អគ្គីភ័យខាងលើនេះ បានកើតឡើងនៅក្នុងទីតាំងឃ្លាំងមួយកន្លែងឈ្មោះ ឧត្តមខុនគ្រីតខូអិលធីឌី (Udom Concrete Co., Ltd.) ស្ថិតនៅផ្ទះលេខ២៩៣ ភូមិ១១ ឃុំចៃសាថាន (Chaisathan) ស្រុកមឿង ខេត្តណាន ។

អគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតរថយន្តក្រឡុកស៊ីម៉ងត៍ចំនួន១គ្រឿង និងឈើប្រណិតស្ទើរតែទាំងអស់ដែលរក្សាទុកនៅក្នុងឃ្លាំង។ ទន្ទឹមនឹងនោះ អាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានការឆាបឆេះនេះ ។

ជុំវិញឧបទ្ទវហេតុនេះ អាជ្ញាធរបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាង ១០ គ្រឿងទៅកាន់ទីតាំងកើតហេតុ និងចំណាយពេលជាង ៣ម៉ោងទំរាំតែអាចគ្រប់គ្រងស្ថានការណ៍នេះបាន និងដើម្បីទប់ស្កាត់កុំឱ្យភ្លើងរីករាលដល់រថយន្តក្រឡុកស៊ីម៉ង់ត៍ចំនួន ៥គ្រឿង និងអគារការិយាល័យនៅក្បែរនោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand