ព័ត៌មានជាតិ

ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីថៃ ដោយបង្ហាញពីបំណងចង់ឃើញកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនឱ្យដាច់ស្រេច

image


ថៃ៖ នាថ្ងៃទី៩ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដោយលើកឡើងថា លោកប្រធានាធិបតី ចង់ឃើញ ថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែន ដែលនៅមិនទាន់បាត់ភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយថា “លោកប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់ខ្ញុំ ដោយបង្ហាញពីបំណងរបស់លោកថា រូបលោកចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ”។ លោក Anutin បានបន្តថា “ខ្ញុំនឹងឆ្លើយតបទៅលោក ត្រាំ វិញ ជាមួយគោលជំហររបស់យើង ហើយប្រសិនបើខាងកម្ពុជាទទួលយកនោះយើងត្រៀមជាស្រេចដើម្បីចរចា”។


គួរបញ្ជាក់ថា កាលពីខែកក្កដា ភាពតានតឹងជុំវិញបញ្ហាព្រំដែន បានប្រែក្លាយទៅជា ការប៉ះទង្គិចយោធាដ៏ប្រល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ក្រោយប្រយុទ្ធគ្នា៥ថ្ងៃ ភាគីទាំងពីរ បានព្រមព្រៀងលើបទឈប់បាញ់ ដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ៕