ព័ត៌មានអន្តរជាតិ

ឆេះអគារខុនដូកម្ពស់ ៣៨ជាន់នៅក្រុងបាងកក កាលពីម៉ោងជិត ២រសៀល បង្កភាពភ័យស្លន់ស្លោ

image


បាងកក, ថៃឡង់ដ៍៖ អាជ្ញាធរថៃ បានទទួលសេចក្ដីរាយការណ៍ថា មានករណីអគ្គិភ័យឆាបឆេះនៅទល់មុខផ្សារទំនើបប៉ាតា (Pata) លើផ្លូវសុមដេតផ្រាភីនខ្លៅ (Somdet Phra Pinklao) ក្នុងតំបន់អរុណអាម៉ារិន (Arun Amarin) ខណ្ឌបាងកកណយ (Bangkok Noi) កាលពីម៉ោង ១៣៖៥៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ។

នៅម៉ោងប្រមាណ ១៣៖៥៨នាទី ក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ ហើយបានឃើញមានផ្សែងហុយចេញពីជាន់ទី១៦ នៃអគារខុនដូមួយកម្ពស់ ៣៨ជាន់។ នៅម៉ោង ១៤៖០៣ ភ្លើងបានឆាបឆេះកាន់តែខ្លាំង ហើយអ្នករស់នៅក្នុងអគារបានជម្លៀសខ្លួនចុះមកខាងក្រោម ។

បច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការនៅខាងក្នុងអគារ ដើម្បីគ្រប់គ្រងស្ថានការណ៍ឆាបឆេះ និងធានាសុវត្ថិភាពមនុស្សគ្រប់គ្នា។ គិតត្រឹមម៉ោងនេះ គេមិនទាន់ទទួលបានព័ត៌មានណាមួយថាមានអ្នករងរបួស ស្លាប់ ឬទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand