រថយន្តបុករះបណ្តាលឲ្យមានមនុស្សរងរបួស និងខូចខាតរថយន្ត ម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តបុករះបង្កឲ្យមានមនុស្សរងរបួស និងខូចខាតរថយន្ត ម៉ូតូជាច្រើនគ្រឿង នៅវេលាម៉ោង ៤:២០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្សារចិន ទល់មុខអគារ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នមនុស្សរបួស កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែកម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រដ្ឋ រង្សី







