ព័ត៌មានអន្តរជាតិ

មានករណីបំផ្ទុះនៅក្បែរផ្លូវរថភ្លើង ក្នុងខេត្តប៉ាត់តានី ប្រទេសថៃ

image



ប៉ាត់តានី, ថៃឡង់ដ៍៖ ឧបទ្ទវហេតុបំផ្ទុះមួយករណីបានកើតឡើងនៅម៉ោងប្រមាណជា ១០៖០៤នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នៅក្បែរស្លាកសញ្ញាបញ្ជាក់ថាមានផ្លូវរថភ្លើងនៅខាងមុខ តាមបណ្ដោយផ្លូវ ៤០៩ ក្បែរទីបញ្ចុះសព ក្នុងឃុំណាប្រាឌូ (Na Pradu) ស្រុកខូកផូ (Khok Pho) ខេត្តប៉ាត់តានី (Pattani) ភាគខាងត្បូងប្រទេសថៃ ។

កងកម្លាំងពិសេសការពារព្រំដែនទី៤៣ បានបញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ នៅក្នុងហេតុការណ៍បំផ្ទុះនេះ។ សមត្ថកិច្ច និងទាហានបានបិទតំបន់កើតហេតុ ខណៈក្រុមដោះគ្រឿងផ្ទុះបានត្រួតពិនិត្យមើលគ្រឿងផ្ទុះផ្សេងៗ និងធានាសុវត្ថិភាពនៅតំបន់នោះ មុនពេលក្រុមអ្នកស៊ើបអង្កេតចាប់ផ្ដើមប្រមូលភស្តុតាង ។

មន្ត្រីមូលដ្ឋាន ជឿថា ការបំផ្ទុះនេះមានបំណងបង្កឱ្យមានការភ័យខ្លាច និងរំខានដល់សន្តិសុខក្នុងតំបន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Khaosod English