ព័ត៌មានអន្តរជាតិ

ភ្លើងឆេះផ្ទះលក់បាយម្ហូបមួយកន្លែងក្នុងខេត្តសមុទ្រប្រាកាន ប្រទេសសៀម កាលពីម៉ោង៧ព្រឹកថ្ងៃចន្ទនេះ

image


សមុទ្រប្រាកាន, សៀម៖ យោងតាមការចេញផ្សាយបន្ទាន់ខ្លីៗដោយទំព័រហ្វេសប៊ុករបស់ក្រុមអ្នកពន្លត់អគ្គិភ័យថៃ Fire & Rescue Thailand បានឱ្យដឹងថា នៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥ មានហេតុការណ៍អគ្គិភ័យមួយករណីបានឆាបឆេះផ្ទះលក់ម្ហូបអាហារមួយកន្លែង ស្ថិតនៅក្នុងភូមិសួស្ដី (Sawasdee) ផ្លូវលេខ៨ (Soi 8) ឃុំព្រែកសា (Phraek Sa) ស្រុកមឿងសមុទ្រប្រាកាន (Mueang Samut Prakan) ខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រទេសសៀម ។

ជុំវិញហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែព្យាយាមទប់ទល់ស្ថានការណ៍ឆាបឆេះ។ ទន្ទឹមនឹងនោះដែរ មិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ ថាហេតុការណ៍នេះ ស្ថិតនៅក្រោមការគ្រប់គ្រងហើយឬនៅ និងបណ្ដាលមកពីមូលហេតុអ្វី ហើយមានអ្នកស្លាប់និងរបួសដែរឬយ៉ាងណា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Fire & Rescue Thailand