បញ្ហាព្រំដែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងត្រូវនិយាយពីអភិក្រម នៃការដោះស្រាយ មិនមែនយកអារម្មណ៍មកដោះស្រាយនោះទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា " យើងត្រូវនិយាយពីអភិក្រម នៃការដោះស្រាយ មិនមែនយកអារម្មណ៍មកដោះស្រាយនោះទេ "។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អភិក្រម នៃការដោះស្រាយបញ្ហាព្រំដែន គឺកន្លែងដែលមានប្រយុទ្ធគ្នា ត្រូវទប់ក៉ំឲ្យរីក និងត្រូវស្តារឡើងវិញ បញ្ចប់ជម្លោះឲ្យបានឆាប់ចប់។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ខ្ញ៉ំយល់អារម្មណ៍អ្នកបញ្ចេញអារម្មណ៍លើបណ្តាញសង្គម "។
សំរាប់មេដឹកនាំប្រទេស សម្តេចបានបញ្ជាក់ថា “យើងទប់ស្កាត់ការស្លាប់បាត់បង់ជីវិតរបស់ប្រជាជន និងកងកំលាំង យើងខិតខំការស្តារ នូវទំនាក់ទំនងឡើងវិញ ដោះស្រាយដោយច្បាប់ ដោយសន្តិវិធី “។ សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលស្ងាត់ តែមិនស្ងៀមទេ “៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត
























