ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សូមបងប្អូនក៉ំបាត់ជំនឿលើយន្តការអន្តរជាតិ និងច្បាប់លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

image




សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "សូមបងប្អូនក៉ំបាត់ជំនឿលើយន្តការអន្តរជាតិ និងច្បាប់លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បើទោះបីលទ្ធផលមិនបានលឿនដូចយើងចង់បាន តែនេះជាជម្រើសដ៏ល្អបំផុត ខណៈដែលស្ថានភាពមានភាពផុយស្រួយ "។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា " ប្រសិនបើយើងមិនបានបញ្ចប់ដោយកិច្ចព្រមព្រៀងបទឈប់បាញ់ ២៨ កក្កដា ទេ មកដល់ពេលនេះយើងស្លាប់អស់ប៉ុន្មាននាក់? " ។ សម្តេចបញ្ជាក់ថា នេះហើយជាតម្លៃ នៃបទឈប់បាញ់ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សូមបងប្អូនជឿ និងទុកចិត្ត មូលមតិគ្នា ចំពោះការលះបង់ឈាមស្រស់ សាច់ស្រស់របស់កងទ័ពយើងគ្រប់ជាន់ថ្នាក់ ដើម្បីជាតិ និងទឹកដី៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត