ព័ត៌មានជាតិ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បើកការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ ដែលមានបេក្ខជនចូលរួមសរុបចំនួន ៥៦៤រូប

image


ភ្នំពេញ៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានបើកការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ ដោយមានការចូលរួមបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ក្នុងដំណាក់កាលវិញ្ញាសាសរសេរនេះ មានបេក្ខជនចូលរួមសរុបចំនួន ៥៦៤ រូប ដែលមានមុខវិជ្ជាចំនួន ៥ រួមមាន នីតិវិធីរដ្ឋប្បវេណី, នីតិរដ្ឋប្បវេណី, នីតិវិធីព្រហ្មទណ្ឌ, នីតិព្រហ្មទណ្ឌ និងនីតិពាណិជ្ជកម្ម។

សម្រាប់ការ ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ប្រព្រឹត្តទៅរយៈពេញមួយថ្ងៃពេញ ដោយមានការចូលរួមត្រួតពិនិត្យ ពីតំណាង និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុកលួយផងដែរ៕