ព័ត៌មានអន្តរជាតិ

OpenAI គ្រោងអនុញ្ញាតឱ្យមានការសន្ទនាបែបស៊ីជម្រៅនៅលើ ChatGPT បង្កក្ដីបារម្ភផ្នែកក្រមសីលធម៌

image


អន្តរជាតិ៖ មានសេចក្ដីរាយការណ៍ថា នៅខែធ្នូ ឆ្នាំ ២០២៥ នេះ OpenAI គ្រោងនឹងអនុញ្ញាតឱ្យមនុស្សពេញវ័យ អាចប្រើប្រាស់ ChatGPT សម្រាប់ការសន្ទនារឿងរ៉ាវពាក់ព័ន្ធនឹងសម្ព័ន្ធភាពស្នេហា, ផ្លូវភេទ ឬស៊ីជម្រៅជាងនេះ ។

ក្រុមហ៊ុននិយាយថា នេះគឺជាផ្នែកមួយនៃផែនការផ្ដល់នូវសេរីភាពច្រើនជាងមុនដល់អ្នកគ្រប់អាយុ ខណៈដែលខ្លួនបានរក្សានូវច្បាប់សុវត្ថិភាពដ៏រឹងមាំ ដូចជាការត្រួតពិនិត្យអាយុជាដើម ដើម្បីប្រាកដថា ការជជែកសន្ទនាទាំងនោះ មិនប៉ះពាល់សុខភាពផ្លូវចិត្ត ឬឆ្លងលើសបន្ទាត់សីលធម៌ ។

ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយនិងអ្នកជំនាញជាច្រើននៅតែមានការព្រួយបារម្ភ។ ក្នុងនោះ ពួកគេគិតថា មនុស្សវ័យជំទង់អាចនៅតែបន្តវិធីរុករកនៅពេលអាចប្រើប្រាស់មុខងារនេះបាន ហើយវាអាចនឹងបង្កបញ្ហា ប្រសិនបើប្រព័ន្ធនេះមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ។

បន្ថែមពីនេះ អ្នកខ្លះទៀត ក៏បានលើកឡើងពីក្ដីបារម្ភផងដែរថា ក្រុមហ៊ុន OpenAI មិនបានធ្វើការពន្យល់ឱ្យបានច្បាស់លាស់នៅឡើយទេ អំពីរបៀបដែលខ្លួននឹងត្រួតពិនិត្យមើលឱ្យបានហ្មត់ចត់លើអាយុរបស់អ្នកប្រើប្រាស់ ឬការពារមាតិកាដែលបង្កគ្រោះថ្នាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters/ DW News | រូបភាព-Photo៖ Dado Ruvic/Illustration/File Photo on REUTERS/ KumDi