ក្រោយអ៊ីស្រាអ៊ែល វាយប្រហារតំបន់ហ្គាហ្សា ប្រធានាធិបតីត្រាំ លើកឡើងថា បទឈប់បាញ់នៅតែមានសុពលភាព

សហរដ្ឋអាម៉េរិក៖ ទាក់ទងនឹងបញ្ហានៅតំបន់ហ្គាហ្សានៃដែនដីរបស់ប៉ាឡេស្ទីន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី១៩ ខែតុលា មានប្រសាសន៍ថា បទឈប់បាញ់នៅតែមានសុពលភាពនៅឡើយ ។
ការលើកឡើងនេះ បានធ្វើឡើងបើទោះបីជាមានការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអ៊ែលទៅលើក្រុមយុទ្ធជនហាម៉ាស់ក៏ដោយ។ ទន្ទឹមនឹងនោះ មិនមានការបញ្ជាក់លម្អិតបន្ថែមពីមេដឹកនាំកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះទេ ។
ជុំវិញហេតុការណ៍នេះ ទាំងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានធ្វើការស្ដីបន្ទោសដោយចោទប្រកាន់គ្នាទៅវិញទៅមកថាបាន រំលោភបំពានលើបទឈប់បាញ់ ដោយអ៊ីស្រាអ៊ែលអះអាងថា ខ្លួនបានវាយប្រហារក្រុមយុទ្ធជនដែលបានផ្ដើមបាញ់អាវុធ ខណៈក្រុមហាម៉ាសតបវិញថា ខ្លួនមិនបានដឹងពីការវាយប្រហារបែបនេះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ The New York Times/ Dawoud Abu Alkas via REUTERS/ AFP & Anadolu via Getty Images


