លោក ខៀវ កាញារីទ្ធ និងអភិបាលខេត្តកែប ប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរដល់លោក KLEIN NORBERT HANS ជនជាតិអាល្លឺម៉ង់ បន្ទាប់ពីលោកបានកសាងស្នាដៃជាច្រើនជួយកម្ពុជា

កែប៖ លោក ក្លែន ន័បឺត ហាន់ (KLEIN NORBERT HANS) ជនជាតិអាល្លឺម៉ង់ កើតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៣៤ ទីក្រុង NOVIVRBAS សាធារណរដ្ឋស៊ែបី ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរូបលោកបានកសាងស្នាដៃជាច្រើនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកនេះ។
ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ខាងលើប្រព្រឹត្តទៅក្រោមវត្តមានលោក ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប រួមជាមួយប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើរូប នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាបថា លោក ក្លែន ន័បឺត ហាន់ (KLEIN NORBERT HANS) បច្ចុប្បន្នលោកកំពុងរស់នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងជាម្ចាស់ចំការម្រេចកំពត (GI) មួយកន្លែងផងដែរ៕
អត្ថបទ៖ ង៉ុង សាន់







