ក្រសួងការបរទេសចិន៖ បញ្ហាតៃវ៉ាន់ ជាបញ្ហាផ្ទៃក្នុងចិន ហើយចិនសង្ឃឹមចំពោះការបង្រួបបង្រួមដោយសន្តិវិធី
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃអង្គារ បាននិយាយថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនយ៉ាងម៉ឺងម៉ាត់ ហើយបានព្រមានថា គ្មាននរណាម្នាក់នឹងទទួលបានការអនុញ្ញាតឱ្យបំបែកតៃវ៉ាន់ចេញពីប្រទេសចិននោះទេ ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនសង្ឃឹមចំពោះការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែនឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ប្រសិនបើមានការជំទាស់។ ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យទីក្រុងប៉េកាំងកុំមានចិត្តចង់ឈ្លានពានតៃវ៉ាន់ ។
លោកគូ (Guo) ក៏បានរិះគន់សន្ធិសញ្ញាសន្តិសុខ AUKUS រវាងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដោយនិយាយថា វាបង្កើនហានិភ័យនុយក្លេអ៊ែរ និងភាពតានតឹងនៃការប្រកួតប្រជែងអាវុធ។ លោកបានសំដៅទៅលើកិច្ចព្រមព្រៀងអាម៉េរិក-អូស្ត្រាលី ក្នុងការផ្គត់ផ្គង់នាវាមុជទឹក វីជីនៀ (Virginia) ថាជាសកម្មភាពបង្កហេតុ និងបានគូសបញ្ជាក់ពីការរឹតបន្តឹងរបស់ប្រទេសចិនលើការនាំចេញលោហៈធាតុកម្រ ដើម្បីជាការឆ្លើយតប ។
អ្នកនាំពាក្យរូបនេះ ក៏បានថ្កោលទោសចំពោះការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាម៉េរិក ដែលផ្តោតលើជនជាតិមកពីតាមបណ្ដាប្រទេសក្នុងតំបន់អាម៉េរិកកណ្តាល ដែលអាម៉េរិកបានចោទប្រកាន់ថាបានធ្វើសកម្មភាពសម្រាប់បក្សកុម្មុយនិស្តចិន ដោយលោកគូ (Huo) បានហៅថាជាអនុត្តរភាព និងប្រកាន់ពូជសាសន៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ iStock