ព័ត៌មានអន្តរជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះឈើក្នុងខេត្តលពបុរី ប្រទេសថៃ ខូចខាតត្រាក់ទ័រ និងយានជំនិះជាច្រើនគ្រឿង

image


លពបុរី, ថៃឡង់ដ៍៖ នៅម៉ោង ៧៖៥៩នាទីព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ ២០២៥ នេះ មានហេតុការណ៍អគ្គិភ័យមួយករណី បានឆាបឆេះផ្ទះឈើកម្ពស់២ជាន់មួយខ្នង ស្ថិតនៅក្នុងលំនៅដ្ឋានស្ថិតបានដនថង (Ban Don Thong) ភូមិលេខ៨ ឃុំផូថាឡាត់កែវ (Pho Talat Kaeo) ស្រុកថាវុ៑ង (Tha Wung) ខេត្តលពបុរី (នគរលវោ) ប្រទេសថៃ ។
នៅពេលក្រុមអ្នកពន្លត់អគ្គិភ័យទៅដល់ទីតាំងកើតហេតុ បានឃើញថា ភ្លើងបានលេបត្របាក់ផ្ទះឈើទាំងស្រុងទៅហើយ ខណៈអណ្ដាតភ្លើងបានរីករាលដាលបង្កការខូចខាតរថយន្តជាច្រើនគ្រឿង រួមមាន ត្រាក់ទ័រ៤គ្រឿង ឡានមួយគ្រឿង និងម៉ូតូមួយគ្រឿង។ ក្នុងនោះ មិនមានរបាយការណ៍បញ្ជាក់ថាមានអ្នកស្លាប់ឬរបួសនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand