ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចខិតខំប្រឹងប្រែង និងផលវិបាកសំខាន់ៗ៣ចំនុច ទម្រាំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស

image


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកពីកិច្ចការសំខាន់ៗ និងភាពស្មុគស្មាញទម្រាំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាមានផលវិបាកសំខាន់ចំនួន៣ ទី១ បញ្ហាផ្ទៃក្នុងកម្ពុជា ទី២ វត្ដមានកងទ័ពវៀតណាមនៅកម្ពុជា និងទី៣ ការទទួលជំនួយពីអតីតសហភាពសូវៀត ។

ការថ្លែងបែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភំ្នពេញ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថ្លែងថា អ្វីដែលកាន់តែពិបាកគឺកាលនោះព្រះកុរណាបិតា ចង់ចរចារតាំងពីឆ្នាំ១៩៨៤ ដែលទ្រង់ជ្រើសរើសសម្ដេចផ្ទាល់ជាដៃគូចចារ តែការជួបចចារត្រូវបានផ្អាកដោយសារមានការជំទាស់ពីសំណាក់ខ្មែរក្រហម។

តែយ៉ាងក៏មិនបោះបង់ការចរចាដែរ ដោយសម្ដេចតេជោថ្លែងថា ភ្នំមិនអាចជួបគ្នាបានទេ តែមនុស្សអាចជួបគ្នាបាន ឲ្យតែមានសុឆន្ទ: ការជួបគ្នាមួយដែលគេឲ្យឈ្មោះថា ២ធ្នូ FERE-EN-TARDENOIS សីហនុ-ហ៊ុន សែន នោះជាការចាប់ផ្ដើមដំណើរឆ្ពោះទៅរកសន្ដិភាព ដោយសេចក្ដីប្រកាស កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺសម្ដេចជាអ្នកតាក់តែងដោយមានការសព្វព្រះរាជហរទ័យពីព្រះករុណា នរោត្ដមសីហនុ៕

អត្ថបទ៖ ឈឹម ធីតា