បេក្ខជនជាង៨ពាន់នាក់ ចូលរួមប្រឡងជ្រើសរើស គ្រូបង្រៀនបឋមសិក្សា ជាប់កិច្ចសន្យានៅតាមបណ្តាខេត្តចំនួន៥
ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី រៀបចំការប្រឡង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋម សិក្សាចំនួនជាង៨ពាន់នាក់ នៅមណ្ឌលប្រឡងចំនួន៣កន្លែងផ្សេងគ្នា។
គណៈការរៀបចំប្រឡងចាប់ផ្តើមទទួល ពាក្យប្រឡងពីចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៥ បេក្ខ ជនដែលបានចូលបំពេញព័ត៌មានក្នុងប្រព័ន្ធសរុបចំនួន ១៦៤១០ នាក់។ ដោយឡែកបេក្ខជនដែលមានសិទ្ធិប្រឡង ប្រជែង សរុបចំនួន ៨៨៩៥នាក់ (ស្រី ៦១៩៥នាក់)ធ្វើគ្រូជាប់កិច្ចសន្យា ។
គណៈការរៀបចំប្រឡងតម្រូវការជ្រើស រើស តែចំនួន៣២១៣កន្លែងប៉ុណ្ណោះ (ក្នុងចំណោមបេក្ខជនចំនួនសរុបចំនួន ៨៨៩៥នាក់ )ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តចំនួន៥ រួមមាន៖ ខេត្តព្រៃវែង ចំនួន៩៣៥ កន្លែង, ខេត្តត្បូង ឃ្មុំ ចំនួន ៦៣៨ កន្លែង, ខេត្តកំពង់ ចាម ចំនួន៥៦០ កន្លែង,ខេត្តបាត់ដំបង ចំនួន ៦៤៧ កន្លែងនិងខេត្តតាកែវ ចំនួន ៤៣៣ កន្លែង។
ការប្រឡើងជ្រើសរើសគ្រូកិច្ចសន្យាដើម្បីចូលរួមដោះស្រាយបញ្ហា នៃការខ្វះគ្រូ ក៏ ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណ ភាពអប់រំនៅតាមមូលដ្ឋានទាំងនោះបានមួយកម្រិតទៀតនឹងផ្តល់នូវអត្ថប្រយោជ ន៍ កាន់តែប្រសើរបន្ថែមទៀតជូនដល់សិស្សានុសិស្ស អាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅតាមសហគមន៍ទាំង នោះផងដែរ។
គណៈកម្មការរៀបចំការប្រឡងប្រជែងគ្រប់ៗរូប ក្នុងនាមជាសេនាធិការរបស់រាជ រដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងផ្តល់ឱ កាសស្មើគ្នា និងឱកាសច្រើនដងជូនបេក្ខ ជនទាំងអស់បានប្រឡងប្រជែងគ្នាផ្អែក លើសមត្ថភាពរៀងៗខ្លួន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
គណៈកម្មការរៀបចំការប្រឡងប្រជែង បានទទួលស្គាល់ «អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត» ចំនួន ៤០រូប និងមានអ្នកសង្កេតការណ៏មកពីសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក)អង្គភាពប្រឆាំងអំពើពុករលួយត្រូវបានអនុញ្ញាតចូលរួមសង្កេតការណ៏ក្នុងដំណើរការ ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋម សិក្សាសាធារណៈ តាមកាលបរិច្ឆេទ និងមណ្ឌល រួមមាន៖ សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ វិទ្យា សាស្ត្រ សេដ្ឋកិច្ច, វិទ្យាស្ថាន ជាតិ អប់រំ NUM, វិទ្យាស្ថានជាតិ អប់រំ។ មណ្ឌលកំណែ នៅសាលាភូមិន្ទរដ្ឋបាល ពីថ្ងៃទី២៦-២៧-២៨ខែតុលា ឆ្នាំ២០២៥។ ចំពោះលទ្ធផលប្រឡងនឹងអាចប្រកាសនៅសប្តាហ៍ចុងខែតុលា នេះ៕
អត្ថបទ៖ វង សុភ័ក្ត្រ