លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បើកវិញ្ញាសាកំណែប្រឡងជ្រើសរើសគ្រូកិច្ចសន្យា ដើម្បីចូលបម្រើការងារចំនួន៥ខេត្ត
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡង ប្រជែង នៅព្រឹកថ្ងៃទី២៦ខែតុលានេះ បានអញ្ជើញ បើកវិញ្ញាកំណែ ប្រឡងជ្រើសរើសគ្រូបឋមសិក្សា ដែលបានប្រឡងកាលពីថ្ងៃ ទី២៥ខែតុលា មានចំនួន៨៨៩៥សន្លឹក នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការ ចូលរួមសង្កេតការណ៏ពីសំណាក់ មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយនិងអ្នកសង្កេតការណ៏មកពីស្ថាប័នមួយចំនួនទៀត។
កំណែវិញ្ញាសាចំនួនចំនួន៨៨៩៥ សន្លឹក នឹងត្រូវជ្រើសរើសយកបេក្ខជន តែចំនួន ៣២១៣នាក់ប៉ុណ្ណោះ ដើម្បីឱ្យចូលបម្រើការងារ ជាគ្រូនៅតាមគ្រឹះស្ថានបឋមសិក្សា ចំនួន៥ខេត្ត រួមមាន៖ ខេត្ត ព្រៃវែង ចំនួន ៩៣៥ កន្លែង, ខេត្តត្បូង ឃ្មុំ ចំនួន ៦៣៨ កន្លែង,ខេត្តកំពង់ចាមចំនួន ៥៦០ កន្លែង ,ខេត្តបាត់ដំបង ចំនួន ៦៤៧ កន្លែងនិងខេត្តតាកែវចំនួន ៤៣៣
កន្លែង ។
លោក ង៉ឹយ ធឿន អនុប្រធាននៃគណៈកម្មកាកំណែវិញ្ញសា បានឱ្យដឹងថា៖ការធ្វើកំណែវិញ្ញាសា ប្រឡងជ្រើសេគ្រូបង្រៀន បឋម សិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ
ដើម្បីបំពេញតាមតម្រូវការនៅក្នុងខេត្តចំនួន៥ ដើម្បីចូលបំរើការងារនៅដើមខែ វិច្ឆិកាឆ្នាំ២០២៥នេះ។
លោកអនុប្រធានគណៈកម្មការកំណែ បាន ឱ្យដឹងទៀតថា គណៈកម្មការកំណែវិញ្ញាសា មានចំនួន២៥២នាក់ ។ តាមការគ្រោងទុក ការធ្វើកំណែវិញាសា នឹងបញ្ចប់នៅ ថ្ងៃ ទី២៨ខែតុលា បន្ទាប់ពីផ្ទៀងផ្ទាត់រួច គណៈកម្មការរៀបចំប្រឡងនិងប្រកាសលទ្ធផងនៅល្ងាចថ្ងៃទី២៨ខែតុលា ឆ្នាំ ២០២៥៕
អត្ថបទ៖ វង សុភ័ក្ត្រ