ភ្នំភ្លើង Taal ក្នុងខេត្ត Batangas ប្រទេសហ្វីលីពីន បានផ្ទុះឡើងជាច្រើនលើកកាលពីពេលថ្មីៗនេះ
ហ្វីលីពីន៖ ភ្នំភ្លើងតាអាល់ (Taal) ដែលមានទីតាំងស្ថិតនៅក្នុងបឹងតាអាល់ (Taal) ក្នុងខេត្តបាតាន់ហ្គាស់ (Batangas) ត្រូវបានកត់ត្រាថាមានការផ្ទុះជាច្រើនដងកាលពីថ្ងៃអាទិត្យ ដោយបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ហុយឡើងលើអាកាសក្នុងរយៈកម្ពស់រហូតដល់ ២,១០០ ម៉ែត្រ ។
យោងតាមវិទ្យាស្ថានត្រួតពិនិត្យភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន (PHIVOLCS) បានឱ្យដឹងថា ការផ្ទុះទាំងនោះ ត្រូវបានចាត់ថ្នាក់ថាជាការផ្ទុះកម្រិតតិចតួចប៉ុណ្ណោះ ។
ការិយាល័យការពារស៊ីវិល (OCD) បានចាត់ថ្នាក់ការប្រុងប្រយ័ត្នក្នុងកម្រិតទីមួយ ដោយបញ្ជាក់ថា ការផ្ទុះនេះថាជារឿងធម្មតា ប៉ុន្តែបានក្រើនរម្លឹកអ្នកស្រុកដែលរស់នៅជុំវិញតំបន់នោះ កុំឱ្យធ្វើដំណើរទៅកាន់កោះនេះ ព្រោះនៅតែជាតំបន់គ្រោះថ្នាក់អចិន្រ្តៃយ៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY & Photo courtesy of John Paul Ferma