ព័ត៌មានអន្តរជាតិ

ឥណ្ឌាទំនងជានឹងផ្លាស់ប្ដូរប្រភពទិញប្រេងចេញពីរុស្ស៊ី ឬតាមរយៈឈ្មួញកណ្ដាល ដើម្បីចៀសវាងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

image



ឥណ្ឌា៖ ឥណ្ឌាទំនងជានឹងកាត់បន្ថយយ៉ាងខ្លាំងនូវការទិញប្រេងឆៅពីប្រទេសរុស្ស៊ីដោយផ្ទាល់ ដើម្បីចៀសវាងទណ្ឌកម្មនានាដែលកំណត់ដោយសហរដ្ឋអាម៉េរិក ព្រោះតែអាម៉េរិក យល់ថាការធ្វើបែបនេះ នឹងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានកាន់តែឆាប់ និងដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនផងដែរ។
ការសម្រេចនេះ ធ្វើឡើងក្រោយពេលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី រួមមាន Rosneft និង Lukoil ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ឈប់ទាំងស្រុង គឺនឹងប្រឈមផលលំបាកនិងការចំណាយកាន់តែច្រើន ដូចនេះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា ត្រូវព្យាយាមស្វែងរកមធ្យោបាយថ្មី ក្នុងការទិញប្រេងរុស្ស៊ីតាមរយៈឈ្មួញកណ្តាល ឬវិធីសាស្ត្រពាណិជ្ជកម្មស្មុគស្មាញផ្សេងទៀត ដើម្បីបន្តទទួលបានប្រេងដែលមានការបញ្ចុះតម្លៃបន្តិចបន្តួច ក្នុងពេលដំណាលគ្នានឹងការបង្កើនការទិញរបស់ខ្លួនពីប្រភពផ្សេងៗ ដូចជាតំបន់មជ្ឈិមបូព៌ាជាដើម ប៉ុន្តែត្រូវបង្កើនការចំណាយកាន់តែខ្ពស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ DW/ Reuters | រូបភាព-Photo៖ Deposit Photos/ Rupak De Chowdhuri via REUTERS