មន្ទីរបញ្ចកោណ បញ្ចូលអង្គភាពសារព័ត៌មានប្រចាំការជាង ៦០ស្ថាប័នដែលព្រមទទួលស្គាល់ច្បាប់ថ្មីដ៏តឹងរ៉ឹង
សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណ បានប្រកាសថា ខ្លួនបានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានជាង ៦០ស្ថាប័ន ដែលព្រមទទួលស្គាល់ច្បាប់ថ្មី អាចចូលទៅរាយការណ៍ព័ត៌មាន ឬប្រចាំការនៅក្នុងមន្ទីរបញ្ចកោណបាន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺស្ថាប័នព័ត៌មានថ្មីៗទាំងនោះភាគច្រើនមានទស្សនៈគាំទ្រគណបក្សសាធារណរដ្ឋ ឬក្រុមអភិរក្សនិយម ដែលជាការផ្លាស់ប្តូរដ៏ធំមួយបើធៀបនឹងអ្នកសារព័ត៌មានចាស់ៗ។
ការផ្លាស់ប្តូរថ្មីនេះ ចេញផ្សាយដោយសារព័ត៌មានធំៗ ដូចជា Time, Politico, និង The Washington Post ដោយកើតឡើងបន្ទាប់ពីមានភាពមិនចុះសម្រុងគ្នា រវាងមន្ទីរបញ្ចកោណ និងសារព័ត៌មានចាស់ៗ។
មន្ត្រីអះអាងថា គោលបំណងនៃការផ្លាស់ប្តូរនេះ ដើម្បីពង្រីកឱ្យមានការចូលរួមកាន់តែទូលំទូលាយពីបណ្តាញសារព័ត៌មាន ប៉ុន្តែពួកគេនៅតែត្រូវគោរពច្បាប់ដ៏តឹងរ៉ឹងក្នុងការធ្វើសេចក្តីរាយការណ៍ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Wrap/ DW News | រូបភាព-Photo៖ J. David Ake/ Brendan Smialowski/ AFP /Getty Images