រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលយកសំណើរក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិចព្នង
 
                            មណ្ឌលគិរី៖ បន្ទាប់ពីមានសំណើពីរដ្ឋមន្ត្រីក្រសួងបរិស្ថានសុំផ្តល់ការគាំទ្រការអនុវត្តគម្រោងសាកល្បងស្តីពី ការលើកកម្ពស់ការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិចព្នង(ពូនង) រស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាកល្បងនេះ។
គម្រោងសាកល្បងនេះ បាននិងកំពុងអនុវត្តដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) មានគោលបំណងសម្រាប់បង្កើនការចូលរួមការការពារ និងអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ និងការចូលរួមគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ (ដែនជម្រកសត្វព្រៃកែវសីមា) ឱ្យកាន់តែមានប្រសិទ្ធភាព៕
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                