រយៈពេលជិត៤ថ្ងៃ នៅគូឡាឡាំពួ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម៣៣អង្គប្រជុំ
 
                            ភ្នំពេញ៖ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ស្តីពីលទ្ធផលដំណើរអញ្ជើញរបស់សម្តេចធិបតីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានមានប្រសាសន៍ថា រយៈពេលជិត៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានបំពេញការងារដូចរត់ម៉ារ៉ាតុង។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា រយៈពេលជិត៤ថ្ងៃនេះសម្តេចធិបតីបានចូលរួម១៨អង្គប្រជុំ និងបានជួបទ្វេរភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន តំបន់ និងពិភពលោកចំនួន១៥នាក់ សរុប៣៣អង្គប្រជុំ សឹងគ្មានពេលសម្រាក។
លោក សូ ណារ៉ូ បញ្ជាក់ថា ប៉ុន្តែបន្ទាប់ពីមានការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃរួចមក សម្តេចហាក់កាន់តែមានកម្លាំងខ្លាំង ក្នុងការបំពេញការងារទៀត៕
អត្ថបទ៖ សន ពិសិដ្ឋ
 
                                 
                                 
                                 
                                 
                                 
                                 
                                