ព័ត៌មានអន្តរជាតិ

មេដឹកនាំអាម៉េរិក-ចិន ចាប់ផ្ដើមជំនួបនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខ

image


សហរដ្ឋអាម៉េរិក-ចិន៖ ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងសមភាគីចិន លោក Xi Jinping បានចាប់ផ្តើមកិច្ចប្រជុំដ៏សំខាន់មួយនៅឯទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង ដោយរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយ ដែលអាចបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏យូរអង្វែងរវាងប្រជាជាតិទាំងសងខាង ។
កិច្ចពិភាក្សានាព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្របដណ្តប់លើបញ្ហាសំខាន់ៗដូចជា ការនាំចេញធនធានរ៉ែកម្រ បន្ទះឈីបបញ្ញាសិប្បនិម្មិត ការជួញដូរសារធាតុញៀនហ្វេតាណុល និងការទិញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក។ ក្រៅពីនេះ អនាគតនៃប្រតិបត្តិការរបស់កម្មវិធីកម្សាន្ត TikTok នៅសហរដ្ឋអាម៉េរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុនបៃដាន (ByteDance) របស់ចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters/ BBC News | រូបភាព-Photo៖ BBC News/ Reuters/ Getty Images