ព័ត៌មានអន្តរជាតិ

មេដឹកនាំម៉ិកស៊ិកកូ៖ សហរដ្ឋអាម៉េរិកគួរតែសហការជាមួយកងទ័ពជើងទឹកម៉ិកស៊ិក មុនការវាយប្រហារប្រឆាំងជនសង្ស័យគ្រឿងញៀន

image


ម៉ិកស៊ិកកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លោឌៀ សៀនបាម (Claudia Sheinbaum) កាលពីថ្ងៃពុធ បានរិះគន់ចំពោះការវាយប្រហាររបស់សហរដ្ឋអាម៉េរិក លើកប៉ាល់ដែលសង្ស័យថាមានដឹកគ្រឿងញៀន រហូតធ្វើឱ្យមានមនុស្សស្លាប់ជាច្រើននាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
លោកស្រី បានលើកឡើងបន្ថែមទៀតថា សហរដ្ឋអាម៉េរិកគួរតែសហការជាមួយកងទ័ពជើងទឹកម៉ិកស៊ិក ដើម្បីចាប់ខ្លួនជនសង្ស័យទាំងនោះជំនួសវិញ ព្រោះថាមាននីតិវិធីសម្រាប់បញ្ហានេះរួចហើយ តែត្រូវកែប្រែឱ្យប្រសើរឡើង និងត្រូវគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង ។
លោកស្រីសៀនបាម បានរៀបរាប់បន្ថែមទៀតថា អាចមានពលរដ្ឋម៉ិកស៊ិកនៅលើកប៉ាល់ទាំងនោះ ទោះជាពួកគេជាជនសង្ស័យឬមិនមែនជាជនសង្ស័យក៏ដោយ។ លោកស្រីបានអំពាវនាវឱ្យប្រទេសទាំងអស់ ចៀសវាងការធ្វើសកម្មភាពដោយឯកតោភាគី និងផ្ដោតសំខាន់លើការគោរពអធិបតេយ្យភាព និងដែនសមុទ្ររបស់ប្រទេសក្បែរខាង ។
តាំងពីដើមខែកញ្ញាមក សហរដ្ឋអាម៉េរិក បានវាយប្រហារជាច្រើនដងលើកប៉ាល់ដែលសង្ស័យថាដឹកគ្រឿងញៀន នៅក្នុងយុទ្ធនាការដើម្បីប្រឆាំងនឹងក្រុមអ្នកជួញដូរគ្រឿងញៀន។ ដោយឡែក មន្ត្រីវ៉េណេហ្ស៊ូអ៊ីឡាឯណោះវិញ និយាយថា នេះជាផ្នែកមួយនៃកិច្ចខិតខំរបស់អាម៉េរិកដើម្បីទម្លាក់តំណែងរបស់លោកប្រធានាធិបតីវ៉េណេហ្ស៊ូអ៊ីឡា នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Raquel Cunha via REUTERS/ Defense Secretary Pete Hegseth on X