កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
ពិធីបើកកិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រមទាំងមានការពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនជាច្រើនរូបទៀត។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងសន្ទរកថាបើកអំពីការជំរុញកំណើនបៃតង និងឱកាស ខណៈលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងសន្ទករគន្លឹះបើកកិច្ចប្រជុំទី១ លើគោលនយោបាយ និងការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងការគាំទ្រចីរភាពអាកាសធាតុ។
សម្រាប់កិច្ចកិច្ចប្រជុំតុមូលទី១ ស្តីពីការជំរុញនិរន្តភាព និងការពន្លឿនសកម្មភាពអាកាសធាតុ ដំណោះស្រាយ សម្រាប់ភពផែនដី។
នៅពេលរសៀលឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលបន្ទុកសេដ្ឋកិច្ច និងពិពិធកម្មពាណិជ្ជកម្ម នឹងថ្លែងសន្ទរកថា ពិសេសអំពី ការបើកទីផ្សាររបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចបៃតង ឱកាសសម្រាប់ការវិនិយោគបៃតង និងអាជីវកម្មប្រកបដោយចីរភាព។ ក្រៅពីនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ នឹងថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី២ ការជំរុញនវានុវត្តន៍ និងឧស្សាហូបនីយកម្មប្រកបដោយចីរភាព។
កិច្ចប្រជុំតុមូលទី២ ការលើកម្ពស់ចក្រាភាព និងក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច បញ្ហាប្រឈម និងឱកាសក្នុងសេដ្ឋកិច្ចចក្រា។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី៣ ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន ព្រមទាំងកិច្ចប្រជុំតុមូលទី៣ ស្តីពីការសម្រេចបានគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ - ការគ្រប់គ្រងការផ្លាស់ប្តូរថាមពល។
ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គឺជាគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបានពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
កិច្ចប្រជុំនេះក៏មានការដាក់តាំងពិព័រណ៍បង្ហាញពីជម្រើសឈានឆ្ពោះទៅរកដំណោះស្រាយដោយនិរន្តរភាព ឆ្លើយតបនឹងបញ្ហាប្រឈមសកលដែលចូលរួម ចំណែកដល់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕