ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តស្វាយរៀង ប្រកាសផ្អាកជាបណ្ដោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញលើកំណាត់ផ្លូវលេខ ៣១៤សេ ក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ដោយសារជំនន់ទឹកភ្លៀង

image


ស្វាយរៀង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានប្រកាសឱ្យដឹងថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិចកំណាត់ផ្លូវខេត្តលេខ៣១៤សេ ប្រវែង១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ ។


មន្ទីរសាធារណការ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរ ប្រកបដោយសុវត្ថិភាព ។
មន្ទីរសាធារណការ ស្នើដល់ប្រជាពលរដ្ឋ ម្ចាសស់រថយន្តដឹកទំនិញធុនធំទាំងអស់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ៖ មិន ភក្តី