ស្រីពេជ ដណ្ដើមបានកៅអី Top 10 មុនគេ តាមរយៈជ័យជម្នះក្នុងប្រអប់អាថ៌កំបាំង ក្នុងកម្មវិធី MasterChef Cambodia
សប្ដាហ៍ទី១៨ កម្មវិធី MasterChef Cambodia រដូវកាលទី៤ បានបង្ហាញពីរបត់ថ្មីមួយសម្រាប់បេក្ខនារី ជា ស្រីពេជ ខណៈដែលមុខម្ហូបសាច់មាន់ដុតរបស់នាង បានជួយឱ្យឈ្នះការប្រកួតក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង និងបានក្លាយជាបេក្ខនារីម្នាក់ក្នុង Top 10 ជាផ្លូវការ។
ជ័យជម្នះនេះ បានសរបញ្ជាក់ឱ្យឃើញពីទំនុកចិត្តដែលកំពុងតែរីកចម្រើនរបស់ស្រីពេជ។ តាមរយៈការចម្អិនដែលបញ្ចេញរសជាតិបានយ៉ាងល្អ និងបច្ចេកទេសដ៏ប៉ិនប្រសព្វ ស្រីពេជ បានបង្ហាញឱ្យគណៈកម្មការឃើញថា នាងមានទាំងភាពក្លាហាន និងជំនាញធ្វើម្ហូប។
ខណៈដែលការប្រកួតឈានដល់ដំណាក់កាលដ៏តានតឹងបំផុត នាងបានឈានជើងទៅមុខ មិនមែនត្រឹមតែក្នុងនាមជាបេក្ខនារីប្រកួតប្រជែងម្នាក់នោះទេ ប៉ុន្តែក្នុងនាមជាបុគ្គលម្នាក់ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្ដើមយកពានរង្វាន់ MasterChef Cambodia រដូវកាលទី៤។
ទស្សនាសប្ដាហ៍ទី១៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖