MasterChef Cambodia៖ លីនណា ទទួលបានចានល្អ នៅក្នុងចំណាត់ថ្នាក់ Top 3 ប្រអប់អាថ៌កំបាំងជាលើកដំបូង
ការប្រកួតប្រអប់អាថ៌កំបាំងក្នុងសប្ដាហ៍ទី១៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានរកឃើញមុខម្ហូបលេចធ្លោ ចំនួនបីគឺ៖ «សាច់មាន់ក្លាហាន» របស់បេក្ខនារី លក្ស្មី, «មាន់រុំ» របស់លីនណា និង «មាន់ដុត» របស់ស្រីពេជ។
លក្ស្មី បានបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយបានបញ្ជាក់ពីស្ថិរភាពរបស់ខ្លួនក្រោមសម្ពាធ។ ចំណែក ស្រីពេជ ក៏បានរក្សាភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយស្ថិតក្នុងចំណោមបេក្ខជនឆ្នើមប្រចាំរដូវកាលនេះ។
ប៉ុន្តែ អ្វីដែលគួរឱ្យអបអរសាទរបំផុតគឺសម្រាប់លីនណា ដែលនេះជាលើកទីមួយហើយដែលនាងបានឈានចូលដល់ Top 3 នៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង។ បន្ទាប់ពីអស់ជាច្រើនសប្តាហ៍ ពេលវេលានេះ បានបង្ហាញពីទំនុកចិត្តដែលកំពុងរីកចម្រើន និងជំនាញធ្វើម្ហូបដ៏ល្អឥតខ្ចោះរបស់លីនណា។
ជាមួយនឹងការឈានចូលដល់ Top 10 សប្ដាស៍ទី១៨ បានបង្ហាញឱ្យឃើញថា បេក្ខជនដែលស្ងប់ស្ងាត់នៅក្នុងផ្ទះបាយមួយនេះ មិនអាចមើលរំលងបានឡើយ។
ទស្សនាសប្ដាហ៍ទី១៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖