កីឡា

រកឃើញបេក្ខជនដែលត្រូវបានជម្រុះពីផ្ទះបាយ MasterChef Cambodia ក្នុងសប្ដាហ៍ទី២១

image

សប្ដាហ៍ទី២១ បានចាប់ផ្តើមឡើងជាមួយនឹងការរំពឹងទុកកាន់តែខ្ពស់សម្រាប់បេក្ខនារី សាន វេជ្ជឌី ដែលមុខម្ហូបដ៏ល្អរបស់នាងនៅក្នុងសប្ដាហ៍ទី២០ បានធ្វើឱ្យនាងក្លាយជាបេក្ខនារីដ៏មានសក្ដានុពលម្នាក់។

បេក្ខនារីមកពីខេត្តកំពង់ចាមរូបនេះ បានក្លាយជាប្រធានក្រុមពណ៌ក្រហម ដោយប្តេជ្ញាចិត្តថានឹងដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះជាលើកដំបូង។ ការមកដល់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ អាលីសា និង លក្ម្សី បានបន្ថែមសម្ពាធបន្ថែមទៀត ដោយ លក្ម្សី បានចូលរួមជាមួយក្រុមរបស់នាង។

វេជ្ជឌី បានដឹកនាំក្រុមដោយភាពស្ងប់ស្ងាត់និងការផ្ដោតអារម្មណ៍ ប៉ុន្តែម្ហូប «ខពពែបែបអឺរ៉ុប» បានធ្វើខុសលក្ខខណ្ឌ ហើយម្ហូប «ហ្គូតវាលីងតុន» របស់ក្រុមនាងនៅឆៅ ដែលជាហេតុនាំឱ្យក្រុមពណ៌ខៀវរបស់ លាងហាក់ ទទួលបានជ័យជម្នះ។

ឈានចូលដល់វិញ្ញាសាអៀមខ្មៅ ធ្វើ Mayonnaise វេជ្ជឌី សង្ឃឹមថានឹងអាចស្រោចស្រង់ស្ថានការណ៍ឡើងវិញ ប៉ុន្តែទឹកជ្រលក់ដែលរាវដូចទឹកដែលដាក់លើសាឡាត់ បានធ្វើឱ្យគណៈកម្មការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាលទ្ធផល វេជ្ជឌី ត្រូវបានជម្រុះចេញ ដែលជាការបញ្ចប់ដំណើររបស់នាងនៅក្នុងវគ្គមួយដែលបានសាកល្បងភាពជាអ្នកដឹកនាំ ការតស៊ូ និងមហិច្ឆតារបស់នាង ដែលមិនធ្លាប់មានពីមុនមក។

ទស្សនាសប្ដាហ៍ទី២១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖