ការសាកល្បងជំនាញជាក្រុមមិនធ្លាប់មានក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤
ការប្រកួតជាក្រុមក្នុងសប្ដាហ៍ទី២១ បានចាប់ផ្តើមឡើងជាមួយនឹងវិញ្ញាសាដ៏តឹងរ៉ឹងមួយ គឺបង្កើតម្ហូបបីមុខ ដែលធ្វើពីសាច់ពពែ តម្រូវឱ្យមាន ស៊ុប១មុខ និង អាហារចម្បង (Main Course) ចំនួន ២មុខ ត្រូវធ្វើឡើងក្នុងរយៈពេលត្រឹមតែ ៦០នាទីប៉ុណ្ណោះ។
វិញ្ញាសានេះ បានដាក់សម្ពាធដល់ក្រុមទាំងពីរ ដែលត្រូវការរៀបចំផែនការរហ័ស, និងបច្ចេកទេសដ៏ល្អិតល្អន់ ដើម្បីសម្រេចបាននូវមុខម្ហូបដ៏ស្មុគស្មាញបែបនេះ។ បេក្ខជនទាំងអស់ បានឈានចូលមកកាន់វិញ្ញាសានេះដោយការផ្ដោតអារម្មណ៍កាន់តែខ្លាំង។
សម្រាប់ការវិលត្រឡប់មកវិញរបស់បេក្ខភាព មុត អាលីសា និង សែម ចាន់លក្ម្សី នេះគឺជាច្រកទ្វារចុងក្រោយដើម្បីអាចត្រឡប់ចូលក្នុងការប្រកួតវិញបាន។ ចំណែកបេក្ខជនដែលនៅសល់, វាជាពេលវេលាដើម្បីបង្ហាញពីការធ្វើការងារជាក្រុមរបស់ពួកគេឱ្យបានល្អ ដើម្បីជៀសពីការជម្រុះចេញពីកម្មវិធី។
ទស្សនាសប្ដាហ៍ទី២១ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖