បាតុករថៃជ្រុលនិយម ចេញតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៉ី និងសហរដ្ឋអាម៉េរិក ដោយទាមទារប្រទេសទាំងពីរកុំឱ្យជ្រៀតជ្រែកបញ្ហារវាងថៃនិងកម្ពុជា
បាងកក, ថៃឡង់ដ៍៖ យោងតាមការចុះផ្សាយដោយកាសែត Khaosod English បានចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកានេះថា ក្រុមបាតុករថៃជ្រុលនិយមមកពីក្រុម «រួបរួមទឹកដីដើម្បីការពារអធិបតេយ្យភាព» បានមកប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងបាងកក ហើយបន្ទាប់មកបានបន្តដំណើរឆ្ពោះទៅកាន់ស្ថានទូតអាម៉េរិក ដើម្បីទាមទារឱ្យប្រទេសទាំងពីរឈប់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសថៃ និងរបៀបដែលប្រទេសនេះដោះស្រាយបញ្ហាជាមួយប្រទេសកម្ពុជា៕
ប្រភព | រូបភាព ៖ Khaosod English