ព័ត៌មានអន្តរជាតិ

មនុស្សជាង ២១,០០០នាក់ត្រូវជម្លៀសខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ប៉ះពាល់រដ្ឋចំនួន១០របស់ម៉ាឡេស៊ី

image


ម៉ាឡេស៊ី៖ ភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងបានបណ្ដាលឱ្យមានទឹកជំនន់នៅតាមរដ្ឋចំនួន១០ ក្នុងប្រទេសម៉ាឡេស៊ីនៅសប្ដាហ៍នេះ ដោយតំបន់ភាគខាងកើត និងភាគខាងលិចរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។
តាមរយៈខ្សែវីដេអូ បានបង្ហាញពីទិដ្ឋភាពរថយន្តនិងមនុស្សធ្វើដំណើរលុយទឹកដែលលិចលើជង្គង់ ស្របពេលក្រុមអ្នកជួយសង្គ្រោះព្យាយាមជួយប្រជាជនវ័យចំណាស់ចេញពីផ្ទះសម្បែងដែលត្រូវទឹកជន់លិច ។
មន្ត្រីមូលដ្ឋាននិយាយថា មនុស្សជាង ២១,០០០នាក់ត្រូវជម្លៀសចេញទៅកាន់ទីតាំងមានសុវត្ថិភាព ដោយរដ្ឋកេឡាន់តាន់ (Kelantan) មានចំនួនអ្នកផ្លាស់ទីលំនៅច្រើនជាងគេ ។
គួររម្លឹកថា ខ្យល់មូសុងឦសាន បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងពីចន្លោះខែវិច្ឆិកាដល់ខែមីនា ហើយអាចនឹងនាំមកនូវគ្រោះមហន្តរាយធម្មជាតិបែបនេះ ។
អាកាសធាតុនារដូវកាលនេះ តែងតែនាំមកនូវគ្រោះទឹកជំនន់ និងការរអិលបាក់ដីទ្រង់ទ្រាយធំ ដោយបង្កការខូចខាតដល់សហគមន៍រស់នៅ កសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ BERNAMA/ REUTERS via The Straits Times/ VIORY