សមត្ថកិច្ចខណ្ឌទួលគោក ឃាត់រថយន្តមានបំពង់ស៊ីម៉ាំងកែច្នែឭសំឡេងខ្លាំង ដូរដាក់ស៊ីម៉ាំងដើមវិញ និងធ្វើកិច្ចសន្យា
ភ្នំពេញ៖ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ នៅរសៀលថ្ងៃចន្ទ័ទី១ ខែធ្នូ ឆ្នាំ២០២៥ បានចាត់កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់រថយន្ត ១គ្រឿង ដែលកែឆ្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងឭរំខានដល់ប្រជាពលរដ្ឋ ដោយកម្លាំងបានអញ្ជើញម្ចាស់រថយន្ត រួមនឹងរថយន្តទៅអធិការដ្នាន ដើម្បីធ្វើការអប់រំណែនាំឱ្យដោះស៊ីម៉ាំងកែច្នៃចេញ និងដាក់មកវិញស៊ីម៉ាំងដើមរបស់រថយន្ត និងឱ្យម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បំពង់ស៊ីមាំងកែឆ្នៃបន្តទៀត។
ការចាត់វិធានការចំពោះរថយន្តមានសំឡេងស៊ីម៉ាំងខ្លាំងនេះ ក្រោយទទួលបានបទបញ្ជា និងការណែនាំពី អគ្គស្នងការង និងជាស្នងការនគបាលរាធានីភ្នំពេញ លើការងារបង្ក្រាបក្មេងទំនើង និងស្រាវជ្រាវជ្រាវឃាត់មធ្យោបាយដែលកែឆ្នៃបំពង់ស៊ីម៉ាំងដែលបង្កសំឡេងរំខានធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់សាធារណៈ៕