ព័ត៌មានជាតិ

សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តដើរតាមគម្រូវីរភាពដ៏អង់អាច តាមរយៈ ស្មារតី ២ធ្នូនេះ ដើម្បីបន្តថែរក្សាការពារនូវរាល់សមិទ្ធិផលនានារបស់ថ្នាក់ដឹកនាំជំនាន់មុន

image


ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់បដិសន្ធិឡើងរយៈពេល ៤៧ឆ្នាំហើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្តដើរតួនាទីជាកម្លាំងប្រមូលផ្តុំពីគ្រប់ទិសទី ក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គឺការកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

ក្នុងដំណើរដ៏វែងឆ្ងាយក្នុងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា នៅតែថែរក្សា និងបន្តស្មារតី ២ធ្នូ គឺការលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គី គ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

សមាជិក សមាជិកា នៃក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្តេជ្ញាបន្តដើរតាមគម្រូវីរ ភាពដ៏អង់អាចតាមរយៈ ស្មារតី ២ធ្នូនេះ ដើម្បីបន្តថែរក្សា ការពារ នូវរាល់សមិទ្ធិផលនានាដែលថ្នាក់ដឹកនាំជំនាន់មុន ពុះពារបានមកដោយលំបាក និងរួមគ្នាកសាងបន្ថែមនូវសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិកម្ពុជា។

ក្នុងនាមជា សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា យើងពិតជាមានមោទនភាព ចំពោះរាល់សមិទ្ធផលដែល សហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាសម្រេចបាន ជាពិសេសតាមរយៈការចូល រួមលះបង់របស់ថ្នាក់ដឹកនាំសមាជិកសមាជិកាគ្រប់រូប។

ជាក់ស្ដែងការទទួលស្គាល់ តាមរយៈការទទួលបានពានរង្វាន់ ASEAN Prize 2025 កន្លងទៅ គឺជាសក្ខីកម្ម នៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លានៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូបៗ ក្រោមទិសស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ»៕

អត្ថបទ៖ វង សុភ័ក្ត្រ