ព័ត៌មានជាតិ

រយៈពេលមួយឆ្នាំ កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៦៤លើក និងឃាត់ខ្លួនសរុប ១៤៤នាក់

image


ក្រចេះ៖ រយៈពេលមួយឆ្នាំ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជវុធហត្ថខេត្តក្រចេះ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន ៦៤លើក និងឃាត់ខ្លួនមនុស្សសរុប ១៤៤នាក់ ក្នុងនោះមានស្រី ១៣នាក់ ។

ក្នុងរបាយការណ៍ស្តីពីការងារបង្ក្រាបបទល្មើស ប្រចាំឆ្នាំ២០២៥" គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥" បញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តក្រចេះ បានបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សបាន ១១៤នាក់ ក្នុងនោះស្រី ៨នាក់ មាន ៥ករណី ស្មើនឹង ៦៤លើក ក្នុងនោះមានបទឧក្រិដ្ឋ ១ករណី ៤៥លើក, បទមជ្ឈិម៤ករណី ១៩លើក និងសហការបង្ក្រាប ១ករណី ១លើក (បទមជ្ឈិម) ទទួល-អនុវត្តពាក្យបណ្តឹង ១៦នាក់ ក្នុងនោះមានស្រី២នាក់ និងជនរងគ្រោះបញ្ជូនទៅមណ្ឌលអប់រំ ២នាក់ ភេទប្រុស និងអនុវត្តដីកាតុលាការ ១៤នាក់ ក្នុងនោះស្រី៣នាក់។

ជាមួយគ្នានេះ កម្លាំងជំនាញ បានបញ្ជូនទៅសាលាដំបូងខេត្តខេត្តក្រចេះចំនួន ១០៦នាក់ ក្នុងនោះស្រី១១នាក់ និងវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ៣០២ កញ្ចប់ ស្មើ១៧៣១,៧៤ក្រាម, ជញ្ជីងថ្លឹងសារធាតុញៀន១៩គ្រឿង, ម៉ូតូ៦៤គ្រឿង, ទូរស័ព្ទ ៨០គ្រឿង, កាំភ្លើងកែច្នៃ២ដើម, កាំបិតផ្គាក់៣, ដាវ៣, កាំបិតប៉័ងតោ១.ពូថៅ២,គ្រាប់ កាំភ្លើង១គ្រាប់មិនស្គាល់ម៉ាក, និងវត្ថុតាងមួយចំនួនទៀត៕


អត្ថបទ៖ សារី ណែត