ព័ត៌មានអន្តរជាតិ

បាក់រលំស្ពានអាកាសថ្មើរជើងសង្កត់លើរថយន្ត នៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ

image


សមុទ្រប្រាកាន, ថៃឡង់ដ៍៖ យោងតាមរបាយការណ៍បឋមដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក Fire & Rescue Thailand ឱ្យដឹងថា នៅវេលាម៉ោង ៩៖០៥ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ ២០២៥ មានហេតុការណ៍បាក់រលំស្ពានអាកាសថ្មើរជើងធ្លាក់មកសង្កត់លើរថយន្ត បណ្តាលឱ្យមានមនុស្សជាប់គាំងនៅខាងក្នុងនោះ ។

ហេតុការណ៍នេះបានកើតឡើងនៅក្បែរផ្សារណាំឆៃ (Nam Chai) ឃុំបាងភ្លីណយ (Bang Phli Noi) ស្រុកបាងបូ (Bang Bo) ខេត្តសមុទ្រប្រាកាន (Samut Prakan) ។

ជុំវិញហេតុការណ៍ខាងលើ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៅឡើយទេ ប៉ុន្តែខណៈនេះ ក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិរួមកាតាន់យូ (Ruam Katanyu) កំពុងធ្វើអន្តរាគមន៍ជួយសង្គ្រោះយ៉ាងបន្ទាន់ ហើយព័ត៌មានលម្អិត Fire & Rescue Thailand នឹងបញ្ជាក់បន្ថែមទៀតនៅពេលក្រោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Fire & Rescue Thailand