ព័ត៌មានជាតិ

ប្រជាពលរដ្ឋខ្មែរ និងយុវជនរាប់ម៉ឺននាក់ បានចូលរួមដើរព្យុហយាត្រា ដើម្បីសន្តិភាព ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា

image



ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃរាប់ម៉ឺនអង្គ/នាក់ មកពីគ្រប់មជ្ឈដ្ឋាន ដោយចាប់ផ្តើមពីនៅមុខផ្សារ រាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ ។

ការដើរព្យុហយាត្រាដើម្បីសន្ដិភាព បង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឱ្យ បានដឹង គ្រាដែលកម្ពុជា បាននិងកំពុងរងការឈ្លានពានពីយោ ធាថៃ លើបញ្ហាព្រំដែន រហូតប៉ះទង្កិចដោយ អាវុធ។
ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំង សងខាង ព្រោះនេះជាអ្វីដែលកម្ពុជា ធ្លាប់បានឆ្លងកាត់រួចហើយ ។

ដើរដើម្បីសន្តិភាព (Marchfor Pea ce) ក្នុងគោលបំណង បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រម ព្រៀង សន្តិភាពសំដៅសម្រេចបានសន្តិភាពរវាងកម្ពុជា- ថៃ។ ជួបគ្នាចូលរួមដើម្បីផ្ញើសារសន្តិភាពចេញ ពីបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប ទៅកាន់ពិភពលោក ។

លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈស.ស.យ.ក. បានឱ្យដឹងថា ដំណើរព្យុ ហយាត្រាដើម្បីសន្តិភាពនៅថ្ងៃនេះ ធ្វើឡើងដើម្បីបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចង់បាននូវសុខសន្តិភាព ។ កម្ពុជា ចង់បានសន្តិភាព គឺដោយសារកម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុ ជីវិតទាំងសងខាងឡើយ ព្រោះនេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។
លោក សោម រតនា បញ្ជាក់ថា “កម្មវិធីដើរដើម្បីសន្តិភាព គឺផ្តោតសំខាន់លើអត្ថន័យខ្លឹមសារនៃការរៀបចំ ជាជាងចំនួនអ្នកចូលរួម”។ អ្វីដែលសំខាន់គឺ ផ្តោតលើការផ្ញើសារជាសំឡេងរួម ជូនទៅពិភពលោក ក៏ដូចជាប្រជាជនថៃ ដែលស្រលាញ់សន្តិភាព អំពីបំណងប្រាថ្នាពិតរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កងកម្លាំងយោធាថៃ បានកំពុងបន្តការបាញ់ ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១២ ហើយ។ 

ភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទ៖ វង សុភ័ក្ត្រ