ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ នៅខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ​៖​ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦​ បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​ កាលពីប៉ះទង្គិចគ្នារយៈពេល​ ២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ​ និងបានដាក់ទូកុងតឺន័​រ​ បន្លាលួស​។

ជាមួយគ្នានោះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏បានបន្ត ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ​ដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ​ ដាក់ទូកុងតឺន័​រ​ បន្លាលួស​ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់៕