ផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១កន្លែង នៅភាគខាងត្បូងប្រទេសថៃ ក្នុងពេលដំណាលគ្នា
ថៃឡង់ដ៍៖ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) ភាគទី៤ របស់ប្រទេសថៃ ចេញសេចក្ដីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ កាលពីពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ (ទី១១ ខែមករា) នេះ។ គោលដៅនៃការវាយប្រហារ គឺសំដៅលើស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១ កន្លែង ក្នុងខេត្តចំនួន ៣ នៅជាប់ព្រំដែនភាគខាងត្បូង ដែលបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅទីនោះ ។
ទីតាំងដែលរងការវាយប្រហារ រួមមាន៖
ខេត្តណារ៉ាធិវ៉ាត (៥ កន្លែង)៖
១. ភូមិ៤ (Moo 4), ឃុំខក (Ban Khok), ឃុំជួប (Chuap subdistrict), ស្រុកចូអៃរ៉ង (Cho-airong district)
២. ឃុំឌូសុងយ៉ (Dusongyo subdistrict), ស្រុកចាណេ (Chanae district)
៣. ស្រុករ៉ាងិ (Ra-ngae district)
៤. ស្រុកវ៉ែង (Waeng district)
៥. ស្រុកស៊ូង៉ៃកូឡុក (Su-ngai Kolok district)។
ខេត្តប៉ាតានី (២ កន្លែង)៖
១. ស្រុកមឿងប៉ាតានី (Mueang Pattani district)
២. ស្រុកកាផូ (Kapho district)។
ខេត្តយ៉ាឡា (៤ កន្លែង)៖
១. ស្រុកកាបាំង (Kabang district)
២. ស្រុកបានណាំងសាតា (Bannang Sata district)
៣. ស្រុកមឿងយ៉ាឡា (Mueang Yala district) ចំនួន ២ស្ថានីយ ។
បញ្ជាការដ្ឋាន ISOC បញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងដោយក្រុមជនខិលខូច ដែលបានលួចបង្កៃគ្រាប់បែកដើម្បីបំផ្លាញស្ថានីយប្រេងជាច្រើនកន្លែងក្នុងពេលតែមួយ។ បច្ចុប្បន្ន អាជ្ញាធរ បានបិទខ្ទប់តំបន់កើតហេតុ និងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាព ខណៈអាជ្ញាធរនិងកាសែតថៃ មិនបានបញ្ជាក់ថាតើក្នុងហេតុការណ៍នេះ មានអ្នកស្លាប់ឬរបួសនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព៖ The Nation Thailand/ Fire & Rescue Thailand.