ព័ត៌មានជាតិ

បង្រ្កាបក្រុមអ្នកញៀនជល់មាន់ភ្នាល់ដាក់លុយ​កក្រេីកខេត្ដកំពង់ស្ពឺ​ ចាប់ខ្លួនអ្នកលេង​ ១៩នាក់​

image



​កំពង់ស្ពឺ៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ​ លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាល​ស្រុក​ បេីកប្រតិបត្ដិការបង្រ្កាបល្បែងសុីសង​ (ជល់មាន់)​ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង ដោយបានឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែង​បាន​ ១៩នាក់​ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការបង្ក្រាបនេះ​ ជនសង្ស័យឈ្មោះ​ ភឹម ផន ភេទប្រុស អាយុ​ ៤៩ឆ្នាំ​ នៅ​ភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពជំងឺឡេីងសម្ពាធឈាម​ បានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ ចំណែក​ ១៨នាក់ផ្សេងទៀត
បានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីបំពេញនីតិវិធី​ច្បាប់។

ក្រុមអ្នកលេងមាន់ទាំង​ ១៩នាក់​ ឈ្មោះ​ ថោង វិរះ ភេទប្រុស អាយុ​៤១ឆ្នាំ​,​ ឈ្មោះយឹង លីនដា ភេទប្រុ​ស អាយុ​ ៤០ឆ្នាំ​,​ ឈ្មោះឡាំ ចន្ធូរ ភេ​ទប្រុស អាយុ៣២ឆ្នាំ​,​ ឈ្មោះម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ​,​ ឈ្មោះ​ វង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ,​ ឈ្មោះ​ យឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ​ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង, ឈ្មោះ​ លឹម លីកូ ភេ​ទប្រុស អាយុ៣៥ឆ្នាំ​,​ ឈ្មោះ​ ហៃ ទូ​ច ភេទប្រុស អាយុ៤២ឆ្នាំ​ ទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង,​ ឈ្មោះ​ សុខ វី ភេទប្រុស អាយុ​៤០​ឆ្នាំ​ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំ​ពិ​ល ស្រុកអង្គស្នួល​, ឈ្មោះ​ លៀង គា ភេទប្រុស អាយុ​៣៦ឆ្នាំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល​ ឈ្មោះ​ រ៉េត ធា ភេទប្រុស អា​យុ​៣៤ឆ្នាំ​ នៅភូមិសាលាគ្រួស ឃុំលំ​ហាច ស្រុកអង្គស្នួល ឈ្មោះ​ លី​ម ម៉ាច ភេទប្រុស អាយុ​៣​៩​ឆ្នាំ​ ឈ្មោះ​ លីម មី ភេទប្រុស អា​យុ​៣​៤ឆ្នាំ​ ទាំង២នាក់នៅភូមិក្រាំ​ង​ចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង​,​ ឈ្មោះ​ មឿន ម៉ុន ភេទប្រុ​ស អាយុ​៤២ឆ្នាំនៅភូមិដំណាក់អំ​ពិ​ល ឃុំដំ​ណាក់អំពិល ស្រុកអង្គស្នួ​ល​, ឈ្មោះ​ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ​ នៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំ​ណាក់អំ​ពិល ស្រុកអង្គស្នួ​ល​,​ ឈ្មោះ​ ជី វុិត ភេទប្រុស អាយុ​៤៨ឆ្នាំ​ នៅភូមិអណ្ដូងទឹក ឃុំលំហា​ច ស្រុកអង្គស្នួល​,​ ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិព្រៃគោ ឃុំលំ​ហាច ស្រុកអង្គស្នួល​,​ ឈ្មោះ​ លី វិឆ័​យ ភេទប្រុស អាយុ​៣៦ឆ្នាំនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោ​ង​ទង។

ចំពោះសម្ភារ​ វត្ថុតាងដកហូត​ ទូរ​សព្ទ​ ១៥គ្រឿង​ ម៉ូតូ៨គ្រឿង​ ប្រា​ក់រៀលមួយចំនួន​ និងមាន់ជ​ល់​​ ៤ក្បាល​។ ករណីខាងលេីសមត្ថកិច្ចស្រុកសំរោងទង​ កំពុងកសា​ងសំណុំរឿងបញ្ជូនទៅខេត្ដ​ ដេីម្បីចាត់ការតាមនីតិវិធី​ច្បាប់៕