ក្រសួងបរិស្ថាន ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ប្រកាសចេញផ្សាយនូវសៀវភៅដែលមានចំណងជើងថា "ល្អាងភ្នំនៅក្នុងប្រទេសកម្ពុជា៖ គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាព"។
ភ្នំពេញ៖ ក្រសួងបរិស្ថាន ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានប្រកាសចេញផ្សាយនូវសៀវភៅដែលមានចំណងជើងថា "ល្អាងភ្នំនៅក្នុងប្រទេសកម្ពុជា៖ គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាព"។
ល្អាងភ្នំលាក់ខ្លួននៅតំបន់ទេសភាពភ្នំថ្មកំបោរដ៏អស្ចារ្យ មានតម្លៃដ៏ពិសេសសម្រាប់វប្បធម៌ ជីវសាស្ត្រ និងសេដ្ឋកិច្ច។ ទោះបីល្អាងភ្នំផ្តល់សារៈសំខាន់ជាច្រើនក៏ដោយ ក៏ការយល់ដឹងអំពីបរិស្ថាន និងសក្តានុពលរបស់ល្អាងភ្នំទាំងនោះនៅមានកម្រិតនៅឡើយ ភាគច្រើនគឺពុំទាន់មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅឡើយទេ ខណៈការគំរាមកំហែងកំពុងតែបន្តកើនឡើងជាប្រចាំ។
គោលការណ៍ណែនាំនេះនឹងជួយបង្កើននូវចំណេះដឹង និងវិធីសាស្ត្រនានាដែលចាំបាច់ក្នុងការការពារ និងគ្រប់គ្រងតំបន់ភ្នំថ្មកំបោរ ព្រមទាំងល្អាងភ្នំ នៅទូទាំងប្រទេសកម្ពុជាប្រកបដោយចីរភាព។
ការរៀបចំគោលការណ៍ណែនាំនេះ ទទួលបានផ្តល់មូលនិធិគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោង “ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង” (BCOMING) ដែលដឹកនាំគម្រោងដោយអង្គការ CIRAD និងមូលនិធិ Darwin Initiative តាមរយៈគម្រោង "ការកសាងសមត្ថភាព សម្រាប់ការអភិរក្សតំបន់ភ្នំថ្មកំបោរ និងល្អាងភ្នំនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា"៕
ទាញយកគោលការណ៍ណែនាំនៅទីនេះ៖ https://www.fauna-flora.org/.../cambodian-caves...