ប្រធានាធិបតីអាម៉េរិក ប្រកាសគាំទ្រយ៉ាងខ្លាំងចំពោះក្រុមបាតុករអ៊ីរ៉ង់ ដោយជំរុញឱ្យពួកគេបន្តការតវ៉ា
សហរដ្ឋអាម៉េរិក៖ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចឌិត្រយ (Detroit) កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រយ៉ាងខ្លាំងចំពោះក្រុមបាតុករអ៊ីរ៉ង់ ដោយជំរុញឱ្យពួកគេបន្តការតវ៉ា និងព្យាយាមដណ្តើមយកស្ថាប័នរដ្ឋមកវិញ ។
លោកបានសង្កត់ធ្ងន់ថា «ជំនួយកំពុងធ្វើដំណើរទៅហើយ» ហើយលោកបានចាប់ផ្ដើមអនុវត្តវិធានការដំឡើងពន្ធលើក្រុមហ៊ុនណាដែលរកស៊ីជាមួយអ៊ីរ៉ង់ ដើម្បីជាការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ។
ទោះបីជាលោកមិនបានបញ្ជាក់ច្បាស់ពីប្រភេទជំនួយដែលលោកចង់និយាយក៏ដោយ ប៉ុន្តែសេតវិមាន បានបង្ហើបថា ជម្រើសយោធា រួមទាំងការវាយប្រហារតាមអាកាស ក៏ត្រូវបានគេយកមកពិចារណាផងដែរ ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ ។
ដោយឡែក មេដឹកនាំកំពូលទី២របស់អ៊ីរ៉ង់ លោក អាលី ខាម៉េនី (Ali Khamenei) យល់ឃើញថា សកម្មភាពរបស់បាតុករដែលបំផ្លាញទ្រព្យសម្បត្តិសាធារណៈ គឺជាការធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ និងបំណងប្រាថ្នារបស់បរទេសតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Elizabeth Frantz/ West Asia News Agency via REUTERS