ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក កំពុងប្រឈមខ្យល់កខ្វក់ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

image

ថៃឡង់ដ៍៖ ប្រទេសថៃក៏កំពុងតែទទួលរងគ្រោះដោយសារតែបញ្ហាខ្យល់កខ្វក់ ក្នុងនោះ មានសេចក្ដីរាយការណ៍ថា គុណភាពខ្យល់នៅក្នុងទីក្រុងបាងកក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នេះ កំពុងស្ថិតនៅក្នុងកម្រិត «មិនល្អចំពោះសុខភាព» ដោយសារតែការកើនឡើងនូវកំហាប់ភាគល្អិតធូលីពុល ឬ PM2.5 ។

យោងតាមកម្មវិធីអាយឃ្យូអ៊ែរ (IQAir) នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាហើយសម្រាប់រាជធានីរបស់ប្រទេសថៃ ខណៈបច្ចុប្បន្ន ទីក្រុងបាងកកកំពុងឈរនៅលេខរៀងទី ១៨ ក្នុងចំណោមទីក្រុងធំៗដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក ៕

ប្រភព៖ Khaosod English