ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះសួសុខទ្ទុក្ខវីរកងទ័ពដែលរងបួសនិងប្រឈមការពិការភ្នែកទាំងពីរ ក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ប្រចាំការនៅទិសប្រាសាទព្រះវិហារ
ស្វាយរៀង៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញមកចុះសួរសុខទុក្ខវីរកងទ័ពឈ្មោះ បេ សុផាត ដែលរងបួសប្រឈមនឹងពិការភ្នែកទាំងពីរក្នុងពេលប្រយុទ្ធមួយសត្រូវឈ្លានពានទឹកដីស្ថិតនៅទិសប្រាសាទព្រះវិហារនាពេលកន្លងទៅ ហេីយបានសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យអង្គឌួង និងបានបន្តទៅព្យាបាលនៅប្រទេសឥណ្ឌា។ បច្ចុប្បន្នលោក បេ សុផាត កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះដែរ លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត និងសហការីបាននាំមកនូវថវិកាចំនួន ៥លានរៀល និង២០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។
លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរបំផុតចំពោះគំរូវីរភាពក្នុងការបំពេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ប្រចាំការទិសប្រាសាទព្រះវិហារ និងបានជូនពរជ័យដល់វីរកងទ័ព បេ សុផាត ឆាប់ជាសះស្បេីយពីរបួស ជាពិសេសភ្នែកម្ខាងដែលក្រុមគ្រូពេទ្យឥណ្ឌា កំពុងតាមដានព្យាបាល និងទៅឥណ្ឌាម្តងទៀតរយៈពេល ៣ខែក្រោយ៕
អត្ថបទ៖ មិន ភក្តី