ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Sichuan Airlines ត្រៀមភ្ជាប់ជើងហោះហើរត្រង់ថ្មី រវាងទីក្រុងឆឹងទូ និងរដ្ឋធានីវៀងច័ន្ទ

image



ឡាវ៖ យោងតាមការចុះផ្សាយរបស់កាសែត ឡាវទៀន ថាមស៍ (Laotian Times) នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ស៊ីឈាន់ អ៊ែរឡាញ (Sichuan Airlines) នឹងចាប់ផ្ដើមបើកផ្លូវហោះហើរត្រង់ថ្មីមួយ ដោយតភ្ជាប់ពីទីក្រុងឆឹងទូ (Chengdu) ទៅកាន់រដ្ឋធានីវៀងច័ន្ទ (Vientiane) ដែលជាការពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសឡាវ និងតំបន់ភាគនិរតីនៃប្រទេសចិន ។

ផ្លូវហោះហើរថ្មីចុងក្រោយនេះ គ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី ២២ ខែមីនា ខាងមុខ ដោយមានការហោះហើរចំនួន ៤ ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ។

សេវាកម្មថ្មីនេះ បានបន្ថែមទៅលើការតភ្ជាប់ផ្លូវអាកាសដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ កាលពីចុងឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ ឈីងតៅ អ៊ែរឡាញ (Qingdao Airlines) ក៏បានបើកដំណើរការហោះហើរត្រង់រវាងទីក្រុងឆឹងទូ និងរដ្ឋធានីវៀងច័ន្ទផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Laotian Times | រូបភាព៖ Executive Traveller/ Laotian Times