Update: មនុស្ស ៤នាក់បានស្លាប់ ក្នុងករណីអគ្គិភ័យឆេះផ្ទះ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅវេលាម៉ោង ២២:២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានមួយកន្លែង នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ សន សុខឃីម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំខេក។ មូលហេតុកំពុងស្រាវជ្រាវ។ ប្រភេទសំណង់ផ្ទះល្វែង ២ល្វែង ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ខូចខាតសម្ភារផ្ទះល្វែង ៣ល្វែង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) អស់ទាំងស្រុង រួមទាំសម្ភារប្រេីប្រាស់ប្រចាំថ្ងៃ។
ក្នុងករណីអគ្គិភ័យនេះបណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ (ប្រុស១នាក់ ស្រី៣នាក់) របួស៥នាក់ (ស្រី១នាក់រងរបួសធ្ងន់ ប្រុស៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត)។
អគ្គិភ័យនេះ សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ២២គ្រឿង អស់ទឹក ១៧៦រថយន្ត ស្មើនឹង ១០៥៦ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង ២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល៕