ព័ត៌មានអន្តរជាតិ

របាយការណ៍ស៊ើបអង្កេតអន្តរជាតិ៖ ថៃជាអ្នករំលោភបំពានច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

image

សហរដ្ឋអាម៉េរិក៖ យោងតាមក្រុមអ្នករៀបរៀងអត្ថបទវិចារណកថា The New York Editorial បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃសុក្រនេះថា តាមរយៈការស៊ើបអង្កេតថ្មីបញ្ជាក់ថា «ថៃបានរំលោភបំពានច្បាប់អន្តរជាតិ»។ អស់រយៈពេលជាច្រើនខែមកហើយ ដែលពិភពលោកបានចាត់ទុកជម្លោះព្រំដែនរវាងប្រទេសមួយនិងប្រទេសមួយផ្សេងទៀត ថាជា «ការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក»។ ប៉ុន្តែនៅពេលនេះ ការស៊ើបអង្កេតដ៏ធំមួយដោយ The New York Editorial បានលាតត្រដាងការពិតដ៏ជូរចត់ថា ថៃគឺជាអ្នកដែលធ្វើការបំផ្លិចបំផ្លាញអ្នកជិតខាងយ៉ាងធ្ងន់ធ្ងរ ។

របាយការណ៍ដែលយោងតាមទិន្នន័យអន្តរជាតិនេះ បានលាតត្រដាងពីរបៀបដែលជម្លោះព្រំដែន បានប្រែក្លាយទៅជាសង្គ្រាមខុសច្បាប់ ដើម្បីឈ្នះការបោះឆ្នោតនៅក្នុងទីក្រុងបាងកក ។

ចំណុចសំខាន់ៗដែលប្រជាជនកម្ពុជាគ្រប់រូបគួរតែដឹង៖
- ការប្រើកម្លាំងបាយហួសហេតុ៖ នៅពេលដែលគ្រាប់មីនមួយគ្រាប់បានធ្វើឱ្យទាហានម្នាក់រងរបួស ថៃបានឆ្លើយតបដោយប្រើយន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាស។ របាយការណ៍បានហៅទង្វើនេះថាជា «ការប្រើកម្លាំងបាយហួសហេតុយ៉ាងខ្លាំង» ។
- អាវុធខុសច្បាប់៖ ការស៊ើបអង្កេតបានបញ្ជាក់ថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម (Cluster Munitions) ដែលជាអាវុធត្រូវបានហាមឃាត់ដោយពិភពលោកភាគច្រើន ដែលវាបានឆក់យកជីវិតកុមារា សឿន សុវណ្ណ អាយុ ១០ឆ្នាំយ៉ាងអាណោចអាធ័ម នៅតំបន់ប្រាសាទព្រះវិហារ ។
- សង្គ្រាមចិត្តសាស្ត្រ៖ របាយការណ៍បានចងក្រងឯកសារពីរបៀបដែលកងទ័ពថៃ បានចាក់សំឡេង «ខ្មោច» និងភ្លេងបុណ្យសពនៅម៉ោង ៣ ទៀបភ្លឺ សំដៅទៅក្នុងភូមិរបស់ខ្មែរ ដើម្បីបំភិតបំភ័យកុមារដែលកំពុងគេងលក់ ។
- ល្បែងនយោបាយ៖ ភស្តុតាងបានបង្ហាញថា រដ្ឋាភិបាលថៃបានប្រើប្រាស់បញ្ហាព្រំដែន និងអាយុជីវិតរបស់កម្ពុជា ជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតដើម្បីដណ្ដើមជ័យជម្នះ ។
-
របាយការណ៍នេះ បន្ថែមថា តាមរយៈសេចក្តីសន្និដ្ឋាន៖ ការបង្កសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល គឺជារឿងអាក្រក់បំផុត។ គិតត្រឹមថ្ងៃនេះ ប្រជាជនខ្មែរជិត ៩៨,០០០ នាក់ នៅតែបន្តស្នាក់នៅឯទីកន្លែងជម្លៀសខ្លួននៅឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ ទំព័រហ្វេសប៊ុក The New York Editorial | រូបភាព៖ The New York Editorial/ Asia Times/ Cambodianess/ Kiripost