ព័ត៌មានអន្តរជាតិ

អនុរដ្ឋលេខាធិការក្រសួងការបរទេសអាម៉េរិក ជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព

image

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាម៉េរិក លោក Tommy Pigott បានចេញសេចក្តីថ្លែងការណ៍ថា អនុរដ្ឋលេខាធិការក្រសួងការបរទេសអាម៉េរិក លោក Christopher Landau បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ នាទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace)។

ក្នុងជំនួបនោះ លោកអនុរដ្ឋលេខាធិការ Landau និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះភាពជាដៃគូទ្វេភាគីដែលកំពុងរីកចម្រើនរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន រួមមាន ពិភាក្សាពីស្ថានភាព និងកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន, រួមគ្នាបង្ក្រាបប្រតិបត្តិការឆបោកដែលកំណត់គោលដៅលើពលរដ្ឋអាម៉េរិក, ពង្រឹងចំណងមិត្តភាពលើវិស័យយោធា និងសន្តិសុខ ក៏ដូចជាការស្វែងរកលទ្ធភាពពង្រីកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ Landau បានសម្តែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា (Gaza) និងតំបន់ផ្សេងៗទៀត៕


អត្ថបទ៖ CNC
ប្រភព៖ Facebook page U.S Mission to ASEAN (USASEAN)